ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិចិន ២នាក់ និងខ្មែរម្នាក់ លួចគេចចេញ ពីតំបន់បិទខ្ទប់

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០២១ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំ នីតិវិធីស្នើសុំបណ្តេញ ចេញជនជាតិចិន២នាក់ និង មិនអនុញ្ញាតឱ្យចូលទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជារៀងរហូត បន្ទាប់ពីជនជាតិចិទាំង២ នាក់នេះផ្គើននឹងបំរាមណែនាំ និងបានលួចគេចចេញ ពីតំបន់បិទខ្ទប់ ក្រុងព្រះសីហនុ ដោយឡែកបុរសជនជាតិខ្មែរម្នាក់ទៀត ដែលជាអ្នកបើកបរម៉ូតូ ដឹកជនជាតិចិន ទាំង២នាក់នេះ សមត្ថកិច្ចនឹងកសាងសំណុំរឿ ងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top