Covid-19

ក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមួយចំនួន ធ្វើដំណើរអំឡុងពេលបិទខ្ទប់ មិនទាន់អនុវត្តត្រឹមត្រូវ

ភ្នំពេញ៖ ក្រសួងព័ត៌មានបានណែនាំ ពីការធ្វើដំណើររបស់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ក្រោយពីមានអ្នកសារព័ត៌មានមួយចំនួនតូច នៅមិនទាន់យល់ច្បាស់នូវវិធានការបិទខ្ទប់។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្តីពីបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រសួងព័ត៌មានក៏បានបន្តសុពលភាព លិខិត អនុញ្ញាតធ្វើដំណើរ ជូនអ្នកសារព័ត៌មានជាតិ និងបរទេស ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅបំពេញ ការងារនៅក្នុងអង្គភាពរបស់ខ្លួន។

យោងតាមសេក្ដីណែនាំរបស់ក្រសួងព័ត៌មាន នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា មានអ្នកសារព័ត៌មានមួយចំនួន បានអនុវត្តត្រឹមត្រូវតាមខ្លឹមសារ លិខិតអនុញ្ញាតរបស់ក្រសួងព័ត៌មាន និងវិធានបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅដែល មានការបែងចែកជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។

លិខិតបន្តថា “ប៉ុន្តែមានអ្នកសារព័ត៌មានមួយចំនួនតូច នៅមិនទាន់យល់ច្បាស់ និងអនុវត្តបានត្រឹមត្រូវ តាមវិធានការដែលបានកំណត់ នៅក្នុងតំបន់ទាំងបីខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍នៅឡើយ»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top