ព័ត៌មានជាតិ

សម្ដេចតេជោ មិនអាចចូលរួមបុណ្យខួបមួយឆ្នាំ នៃមរណភាព ម្តាយក្មេក ដោយសារជាប់ធ្វើចត្តាឡីស័ក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្ដេចមិនអាចចូលរួមបុណ្យខួបមួយឆ្នាំ នៃមរណភាពម្តាយក្មេក បានដោយជាប់ធ្វើចត្តាឡីស័ក ។

តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា “ថ្ងៃនេះជាបុណ្យខួបមួយឆ្នាំនៃមរណ ភាពម្តាយក្មេកខ្ញុំកូនចៅរៀបចំ បានបែបនេះ។ កូវីដ១៩បានបំផ្លាញចោលអ្វីៗគ្រប់យ៉ាង រាប់ទាំងទំនៀមទម្លាប់រាបរយរាប់ពាន់ឆ្នាំលើពិភពលោកនេះ។ ខ្ញុំជាប់ធ្វើចត្តាឡីសក័មិនអាចចូលរួមបានតែខ្ញុំនឹកដល់ម្តាយខ្ញុំណាស់”។

សូមរំលឹកថា ការដាក់ខ្លួនធ្វើចត្តាឡីស័ករបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើ ឡើង ស្របតាមវិធានការសុខាភិបាល ក្រោយពី សម្ដេចបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីកាលពីសប្ដាហ៍មុន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top