ព័ត៌មានជាតិ

អាស៊ាន ចិន ជប៉ុននិងកូរ៉េខាងត្បូង ប្តេជ្ញាបង្កើនចំណងហិរញ្ញវត្ថុ ស្របពេលមានការរាតត្បាតជម្ងឺឆ្លង

បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាល មកពីអាស៊ាន ចិន ជប៉ុននិងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានប្តេជ្ញាពង្រឹងសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់ ទន្ទឹងនឹងការបន្តផ្តល់ការគាំទ្រ ដល់ប្រទេសនានាដែល រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជម្ងឺកូវីដ១៩ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយជំនួបគ្នា នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រដ្ឋមន្ត្រីទាំងនោះបានធ្វើការប្តេជ្ញា សម្រេចឲ្យបាននូវការងើប ប្រសើរឡើងវិញរួមគ្នា ថែរក្សានិរន្តរភាពសារពើពន្ធរយៈពេលវែង និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Taro Aso បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការឆ្លើយតបចំពោះវិបត្តិមេរោគកូរ៉ូណា ការធានារ៉ាប់រងសុខភាពសកល បញ្ហាបម្រែបម្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធមានគុណភាពខ្ពស់ និងតម្លាភាពបំណុល និងនិរន្តរភាពក្នុងតំបន់អាស៊ី កំពុងលេចធ្លោរឡើង នឹងជារបៀបវារៈកំពូល នៅក្នុងកិច្ចប្រជុំ ADB។

សេចក្តីថ្លែងការណ៍មួយ បាននិយាយដូច្នេះថា “យើងរំពឹងការងើបឡើងវិញនៅក្នុងឆ្នាំ២០២១ ស្របពេលដែលភាពល្អប្រសើរឡើង ប្រមូលផ្តុំនូវសន្ទុះ ហើយការចាក់វ៉ាក់សាំង អនុញ្ញាតឲ្យមានការបើកជាបណ្ដើរៗ នូវសេដ្ឋកិច្ចរបស់យើង។ ការងើបប្រសើរឡើង ហាក់មិនស្មើគ្នាទេនៅទូទាំង និងក្នុងប្រទេស ហើយប្រឈមនឹងហានិភ័យអាចកើនឡើងនានា រួមទាំងការរាតត្បាតឆ្លងប្រភេទជម្ងឺកូវីដ១៩ថ្មី និងជំហានខុសគ្នានៃការចាក់វ៉ាក់សាំង” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top