ភ្នំពេញ៖ ក្រសួងផែនការ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១ករណី ជាមន្ត្រីនៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ជាមួយនឹងភរិយា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ដែលមានអ្នកជិតខាង០៦នាក់ផ្សេងទៀត ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
![](https://dap-news.com/wp-content/uploads/2021/05/420-724x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)