Covid-19

ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤២នាក់ទៀត

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤២នាក់ ដែលយោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាក នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ។

យោងតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា អ្នកវិជ្ជមានទាំង ៤២នាក់នេះ គឺជាអាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធមួយចំនួនទៀត ៕

To Top