Covid-19

រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៥៨នាក់ និងជាសះស្បើយ ៤១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៥៥៨នាក់ទៀត ខណៈមានជាសះស្បើយ ៤១នាក់ និងគ្មានអ្នកស្លាប់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៥៨នាក់ មានករណីឆ្លងសហគមន៍ ៥៥៧នាក់ និងជាអ្នកដំណើរពីបរទេស ម្នាក់

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៨១៧៩នាក់ អ្នកជាសះស្បើយ ៦៨៨៤នាក់ និងអ្នកស្លាប់ ១១៤នាក់ ៕

To Top