Covid-19

ថ្ងៃទី៧ ឧសភា ! អ្នកជំងឺកូវីដ១២៧នាក់ទៀត នៅមណ្ឌលព្យាបាលកម្រិលស្រាល កោះពេជ្រ បានជាសះស្បើយ

ភនំពេញ ៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ចំនួន១២៧នាក់បន្ថែមទៀត នៅមណ្ឌ លព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ បានជាសះស្បើយ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៧ ឧសភា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «អបអសាទរ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ១២៧នាក់បន្ថែមទៀត ក្នុងថ្ងៃនេះ (ថ្ងៃទី៧ ឧសភា) នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ»។

តាមរយៈវិដេអូរបស់ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ជិត២នាទី នោះ អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ បានថ្លែងអំ ណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងសុខាភិបាល គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានមើលថែពួកគាត់ ដោយព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់ អ្នកជំងឺ។ អ្នកជំងឺដដែល ក៏បានកោតសរសើរក្រុមគ្រូពេទ្យ បានព្យាបាលពួកគាត់ មិនខ្លាចនឿយហត់ឡើយ ដូច្នេះត្រូវរួបរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top