ភ្នំពេញ៖ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» បាន ទៅដល់ សាលាស្រុកពារាំង ដើម្បី ប្រគល់ ទឹកបរិសុទ្ធ កម្ពុជា ១០០០កេស និងទឹក ក្រូច អាយស៍ ២៥០កេស សម្រាប់ ប្រើប្រាស់ ក្នុងកិច្ចការ ងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និង ផ្ដល់ជូនពលរដ្ឋដែលកំពុងជួបបញ្ហា លំបាក ក្នុងស្រុកពារាំង ខេត្តព្រៃវែង។
លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយក ទំនាក់ ទំនង សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មាន ប្រសាសន៍ ថា៖ « ខ្មែរ ប៊ែវើរីជីស បន្ត ស្វះស្វែងជានិច្ច ដើម្បីចូលរួម ជាមួយ កងទ័ពជួរមុខ ដែល កំពុង ទប់ទល់ នឹង ជំងឺ កូវីដ-១៩ ព្រោះ ក្រុមហ៊ុនជឿជាក់ ថា ការ រួមដៃគ្នា ម្នាក់បន្តិចៗរបស់យើងទាំងអស់គ្នា នឹងអាចយកឈ្នះពេលវេលាមួយនេះ ហើយ ប្រទេសយើងនឹងអាចប្រែទៅជាល្អឡើងវិញ ឆាប់ ៗ ជាក់ ជា មិនខាន»។
លោក ហ៊ី ធួក អភិបាល ស្រុក ពារាំង បាន ថ្លែង អំណរគុណ ដល់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែល បានគិតគូរ ដល់រដ្ឋបាលស្រុកពារាំង ដើម្បីយកជំនួយនេះទៅជួយ ដោះស្រាយ ជូន ពលរដ្ឋ មួយចំនួនដែល កំពុង ជួប បញ្ហា លំបាក។
ក្រៅពីឧបត្ថម្ភ ដើម្បី ចូលរួម ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ-១៩ យុទ្ធនា ការ «ទឹកចិត្តកម្ពុជា» ដែល បង្កើត ឡើង តំណាងទឹកចិត្តរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មាន គោលបំណង ជួយ ដល់សង្គម កម្ពុជាក្នុងរូបភាពផ្សេងៗទៀត ក្នុង រយៈ ពេល ពេញមួយឆ្នាំ២០២១៕