Covid-19

ក្រសួងមហាផ្ទៃ ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់អ្នកទោសកំពុងជាប់ពន្ធនាគារ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានរៀបចំ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ ដល់ជនជាប់ឃុំនៅ មណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ចាប់ពីថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមការងារពាក់ព័ន្ធ នឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពិរុទ្ធជន-ទណ្ឌិតសរុបជាង ១ម៉ឺននាក់ ឲ្យបានចប់សព្វគ្រប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈកាលពីថ្ងៃ៧ ឧសភា ឆ្នាំ២០២១ បានចាក់ឲ្យពិរុទ្ធជន-ទណ្ឌិតចំនួន ២៤០០នាក់ ៕

To Top