ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានអំណោយ ឲ្យប្រជានុរាស្រ្ត រងគ្រោះខ្យល់កន្រ្តាក់ ២៤៥គ្រួសារ នៅកំពង់ឆ្នាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ជូនប្រជានុរាស្រ្ត ទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ២៤៥គ្រួសារ ក្នុងស្រុកចំនួន ៤ នៃខេត្តកំពង់ឆ្នាំង ដើម្បីជួយសម្រាលការលំបាក។

ក្នុងគ្រួសារនីមួយៗទទួលបានអង្ករ ៥០គីឡូ, ឃីត ១កញ្ចប់ (មានមុង ១ ភួយ១ ក្រមា ១ សារុង ១) មី ១កេស, ត្រីខ ១០កំប៉ុង, កៅស៊ូតង់ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន ១ផ្ទាំង, អាវយឺតមានផ្លាក ព្រះរាជអំណោយ ព្រះមហាក្សត្រ ចំនួន ១ និងថវិកា ៨សែនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះ រលំផ្ទះចំនួន ១៧ខ្នង និងថវិកាចំនួន ៤សែនរៀល សម្រាប់ប្រជារាស្ត្ររងគ្រោះ ដោយរបើកជញ្ជាំង និងដំបូលផ្ទះចំនួន ២២៨ខ្នង៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top