ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់ទូរកាំរស្មី ពណ៌ស្វាយ អ៊ុលត្រាវីយូលែត សម្លាប់មេរោគ ព្រមទាំងផ្លែត្រឡាច និងផ្លែល្ពៅ ដល់បណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤

ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានចាត់ឲ្យក្រុម ការងារ ប្រគល់ទូរកាំរស្មីពណ៌ស្វាយ អ៊ុលត្រាវីយូលែត (UV) សម្លាប់មេរោគ ដល់បណ្តាមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ ដើម្បីយកទៅប្រើប្រាស់បន្ថែម ពីលើការប្រើប្រាស់ទឹកថ្នាំ និងអាល់កុលសម្លាប់មេរោគ លើសម្ភារៈ បរិក្ខា ឯកសារ ឬ គ្រឿងឧបភោគបរិភោគ ម្ហូបម្ហារ បន្លែត្រីសាច់ មុននាំចូលក្នុងអង្គភាពនីមួយៗ ដើម្បីឲ្យរឹតតែសុវត្ថិភាព។

ព្រមជាមួយគ្នានោះ ផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលែក ផ្លែត្រឡាច និងផ្លែល្ពៅ ដែលជាអំណោយ របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ផ្តល់តាមរយៈក្រុមការងារ មកកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បន្តទៅឲ្យមូលដ្ឋានកងរាជ អាវុធហត្ថខណ្ឌទាំង១៤ យកទៅច្នៃជាម្ហូបម្ហារ បន្ថែម ដល់នាយទាហាន នាយទានហានរង និងពលទាហាន ក្រោមឱវាទរៀងៗខ្លួន៕

To Top