Covid-19

អ្នកនាំពាក្យ ក្រសួងសុខាភិបាល ដាស់តឿន ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ មួយចំនួនឱ្យ ពាក់ម៉ាស់រក្សាគម្លាត ពេលចេញទៅផ្សារ

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានដាស់តឿន ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ ដែលស្ថិតនៅក្នុងតារាង ខាងក្រោមនេះ សូមពាក់ម៉ាស់ រក្សាគម្លាតពេលចេញទៅផ្សារ, ចាក់វ៉ាក់សាំង, ទទួលអំណោយ និងឧស្សាហ៍លាងដៃ ។

លោកស្រី ឱ វណ្ណឌីន ក៏បានប្រាប់ ពលរដ្ឋឱ្យយក ចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទាក់ទងទូរស័ព្ទលេខ ១១៥៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top