Covid-19

ខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ៤នាក់ ខណៈមានអ្នកជាសះស្បើយ ៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកឆ្លង​ជំងឺកូវីដ-១៩ ថ្មី ៤នាក់ និងមានករណីជាសះស្បើយ ៣នាក់ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១បនេះ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ ដូចខាងក្រោម៖

១- ឈ្មោះ អិ សារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋាន នៅភូមិគោកដឿ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ធ្វើដំណើរមកពីរាជធានីភ្នំពេញ។
២- ឈ្មោះ ទឹម គឹមទន់ ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋាន នៅភូមិត្រពាំងត្រាវ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ធ្វើដំណើរមកពីរាជធានីភ្នំពេញ។
៣- ឈ្មោះ ញាន លេ ភេទស្រី អាយុ៣១ឆ្នាំ មានអាសយដ្ឋាន នៅភូមិល្វា ឃុំល្វា ស្រុកពួក ធ្វើដំណើរមកពីស្រុកពញាឮ ខេត្តកណ្តាល។
៤- ឈ្មោះ ទិត ឡូ ភេទប្រុស អាយុ២៨ឆ្នាំ មានអាសយដ្ឋាន នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ធ្វើដំណើរមកពីសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវជាមិត្តភក្ដិ របស់ រូន រាន់ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣នាក់ ដូចខាងក្រោម៖
១- ឈ្មោះ អូន អ៊ន ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាន នៅភូមិចំការខាងជើង ឃុំស្វាយជ្រុំ ស្រុកមេសា ខេត្តសព្រៃវែង ដែលវិជ្ជមានជំងឺកូវីដ-១៩ និងចូលសម្រាកព្យាបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
២- ឈ្មោះ ហួត រតនៈវត្ថុ ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាន នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ និងចូលសម្រាកព្យាបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។
៣- ឈ្មោះ ឡៃ ដារី ភេទប្រុស អាយុ៣២ឆ្នាំ អាសយដ្ឋាន នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ និងចូលសម្រាកព្យាបាល កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

សូមរំលឹកថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៨នាក់ បានព្យាបាលជាសះស្បើយ ចំនួន២០នាក់ ស្លាប់១នាក់ និង៤៧នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top