ព័ត៌មានជាតិ

អាមេរិកអនុញ្ញាតិ ឲ្យក្រុមអ្នកកាទូត និងក្រុមគ្រួសារ អាចចាកចេញពី នេប៉ាល់បាន

បរទេស៖ក្រសួងការបរទេសអាមេរិកកាលពី ថ្ងៃសុក្របានប្រកាស ក្នុងការអនុញ្ញាតិឲ្យក្រុមអ្នកកាទូតរបស់ខ្លួនព្រមទាំង ក្រុមគ្រួសារដែលកំពុងរស់នៅ ក្នុងប្រទេសនេប៉ាល់ក្នុងការធ្វើដំណើរត្រឡប់មកកាន់ប្រទេសវិញ ដោយរដ្ឋាភិបាលជាអ្នករ៉ាប់ រងចំណាយទាំងអស់។

ក្នុងនោះផងដែរក្រសួងក៏បានបញ្ជាក់ដែរថា សម្រាប់ពលរដ្ឋអាមេរិកទាំងឡាយ ដែលមានបំណងចង់ធ្វើដំណើរទៅកាន់ប្រទេស មួយនេះឬដែលកំពុងមានវត្តមាន នៅទីនោះនិងចង់ត្រឡប់មកវិញគួរតែរៀបចំ ឯកសារបញ្ជូនទៅកាន់ស្ថានទូតដើម្បីសុំការគាំទ្រ។

នៅក្នុងសេចក្តីប្រកាសនោះផងដែរបានបញ្ជាក់ដែរថា រដ្ឋាភិបាលអាមេរិកអាចនឹងធ្វើការរៀបចំជើងហោះហើរជាពិសេស សម្រាប់ពលរដ្ឋ របស់ខ្លួនទាំងអស់នោះ។

នេប៉ាល់ដែលជាប្រទេសជាប់ព្រំដែនឥណ្ឌា បានទទួលរងឥទ្ធិពលនិងករណីនាំចូល រហូតដល់មានការផ្ទុះករណីក្នុងសហគមន៍កាន់តែខ្លាំង ឡើងរហូតដល់អជ្ញាធរបានប្រកាសព្រមានថា ក្រុមគ្រួពេទ្យមិនអាចទប់ទល់នឹង កង្វះថ្នាំពេទ្យនិងឧបករណ៍ព្យាបាលទៀតឡើយ ខណៈដែលករណីនៅតែបន្តកើនឡើងខ្លាំង៕

ប្រែសម្រួល៖ស៊ុនលី

To Top