Covid-19

អ្នកជំងឺកូវីដ១៩ ម្នាក់នៅខេត្តបាត់ដំបង បានជាសះស្បើយ និងអនុញ្ញាតឱ្យទៅផ្ទះវិញ

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីអ្នកជំងឺកូវីដ១៩ ម្នាក់ បានជាសះស្បើយ អនុញ្ញាត អោយត្រឡប់ទៅគេហដ្ឋានវិញ និងត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃទៀត។

សេចក្ដីប្រកាសបញ្ជាក់ថាអ្នកជំងឺ ឈ្មោះ យ៉េន គឹមយ៉ាន ២៧ឆ្នាំ នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ជាសះស្បើយ ពីជំងឺកូវីដ-១៩ បានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ ហើយត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃទៀត ដោយអនុវត្ត ៖៣កុំ៣ការពារ ទើបត្រូវត្រឡប់មកយកសំណាកបញ្ចប់ម្ដងទៀត ៕

To Top