ព័ត៌មានជាតិ

ការរៀបចំមន្ទីរពេទ្យ ទាំង៥ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (TYDA) ប្រកបដោយ ភាពម៉ត់ចត់

ភ្នំពេញ៖៖ ការរៀបចំមន្ទីរពេទ្យទាំង៥ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ប្រកបដោយភាពម៉ត់ចត់។ នេះបើតាមការបញ្ជាក់ របស់លោកស្រី ពេជ្រ ច័ន្ទមុនី ភរិយាលោក ហ៊ុន ម៉ាណែត។

មន្ទីរពេទ្យទាំងនោះ រួមមាន:1. Great Duke 1. មន្ទីរពេទ្យហ្លួងម៉ែ 3. មណ្ឌលព្យាបាលកូវីត ១៩ កម្រិតស្រាលកោះពេជ្រទី១ 4. មណ្ឌលព្យាបាលកូវីត ១៩ កម្រិតស្រាលកោះពេជ្រទី២ និងទី 5. មណ្ឌលព្យាបាលកូវីត១៩ កម្រិតស្រាលទួលពង្រ។

មន្ទីរពេទ្យទាំង៥នេះបានរៀបចំដោយហ្មត់ចត់ ហេីយអ្នកជំងឺដែលកំពុងតែព្យាបាលនៅក្នុងពេទ្យទាំង៥នេះ ត្រូវបានទទួលការព្យាបាល និងថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីត១៩។ មកដល់ថ្ងៃនេះចំនួនអ្នកជំងឺដែលបានចូលព្យាបាលក្នុងមន្ទីរពេទ្យទាំង៥នេះមានចំនួនសរុប 5,628នាក់ និងអ្នកជំងឺដែលបានជាសះស្បេីយសរុបចំនួន 2,310នាក់។

លោកស្រី បន្ថែមថា “នាងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យTYDAជួរមុខ, ក្រុមសេវាជួរមុខ និងកងកំលាំងប្រដាប់អាវុធទាំងអស់ដែលបានជួយសហការណ៍គ្នាថែទាំអ្នកជំងឺ ដោយមិនគិតពីភាពនឿយហត់របស់ខ្លួន”៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top