Covid-19

៩ថ្ងៃ ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅក្នុងតំបន់ក្រហម បានជិត៤សែននាក់ (Video)

ភ្នំពេញ៖ រយៈពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញ ពោលចាប់ពីថ្ងៃទី០១ ដល់ទី០៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ៣៩៩,៦១៧នាក់ (នារី ២១៤,៤៣៨នាក់)។ នេះបើតាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

ដោយឡែកក្នុងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤៨,០៨០នាក់ ក្នុងនោះមាននារី ២៦,១១៨នាក់ផងដែរ។

សូមបញ្ជាក់ថា តាមផែនការ ក្រសួងការពារជាតិ នឹងខិតខំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតំបន់ក្រហមឱ្យជាបន្តបន្ទាប់រហូតដល់ បងប្អូនគ្រប់គ្នាបានទទួលវ៉ាក់សាំង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅតំបន់នេះទាំងអស់ កុំមានការព្រួយបារម្ភ ហើយសូមអនុវត្តវិធានការ៣កុំ និង៣ការពារ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩៕

To Top