ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕




















