ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសជូនដំណឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧នាក់ទៀត ដែលក្នុងនោះមានស្ត្រីអាយុ ៦៧ឆ្នាំម្នាក់ បានស្លាប់ នៅមន្ទីរពេទ្យបង្អែកបាទី ។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ របស់លោកអ្នក រៀងរាល់ម៉ោងធ្វើការ ហើយត្រូវធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមវិធានការ របស់ក្រសួងសុខាភិបាល ៕

