ព័ត៌មានជាតិ

ក្រសួងធនធានទឹក ឲ្យពលរដ្ឋប្រយ័ត្ន ដោយកម្ពុជា នឹងមានភ្លៀងលាយឡំ ជាមួយផ្គររន្ទះខ្លាំង ស្ទើរគ្រប់កន្លែង

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃ១៤-១៦ឧសភា ដោយសារកម្ពុជា នឹងមានភ្លៀងលាយឡំ ជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើរ គ្រប់ទីកន្លែង ។

ក្រៅពីនេះក្នុងរយៈពេល៣ថ្ងៃនេះ ក៏មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង (ខ្យល់មុខកាត់) ពី១០-២០ម៉ែត្រ ក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម ៕

To Top