ព័ត៌មានជាតិ

ប្រេស៊ីល មានអ្នកស្លាប់បន្ថែមទៀត ដោយសារកូវីដ-១៩ ជាង២,៤ពាន់នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន ២.៤៩៤នាក់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៤២៨.០៣៤នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ការធ្វើតេស្តបានរកឃើញករណីថ្មីចំនួន ៧៦.៦៩២នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅ ទូទាំងប្រទេសកើនឡើងដល់ ១៥.៣៥៩.៣៩៧នាក់ ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោកដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនជាងគេបំផុត ដែលនៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា ត្រូវបានគេមើលឃើញថា រងនូវរលកទី២ នៃការឆ្លងរីករាលដាលវីរុស ។

ក្រសួងបានឲ្យដឹងថា ប្រេស៊ីល ឥឡូវនេះ មានអត្រាអ្នកស្លាប់ចំនួន ២០៤នាក់ ក្នុងចំណោមមនុស្ស១០០.០០០នាក់ និងអត្រាឆ្លងជំងឺមាន ៧.៣០៩នាក់ ក្នុងចំណោមមនុស្ស ១០០.០០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×