ព័ត៌មានជាតិ

កម្ពុជា បញ្ចៀសបានអំពើភេរវកម្ម និងបង្ក្រាបទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាបញ្ចៀសបានអំពើភេរវកម្ម និងបង្ក្រាបទាន់ពេ លវេលា នូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ព្រមទាំង ធានាស្ថិរភាពសន្ដិសុខផ្ទៃក្នុង រក្សាប្រក្រតីកម្ម នៃកិច្ចដំណើរការស្ថាប័ នកំពូលៗរបស់ជាតិ និងជីវភាពសង្គម។

តាមសារលិខិតជូន កងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៦ ថ្ងៃកំណើរនគរបាលជាតិ នាចេញ ផ្សាយថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្វីត្បិតតែសព្វថ្ងៃនេះកម្ពុជា កំពុងក្រាលគ្របដោយសុខសន្តិភាព ក៏ប៉ុន្តែកងកម្លាំងនគរបាលជាតិ នៅតែបន្តបំពេញតួនាទីយ៉ាងសកម្ម រួមចំណែកការពារសន្តិភាព ពង្រឹងស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រកបដោយស្មារតីស្នេហាជាតិ និងមាតុភូមិ។

សម្ដេចតេជោ បន្ដថា ជាក់ស្ដែងនាឆ្នាំ២០២០ និងឆ្នាំ២០២១នេះ បើទោះកម្ពុជា ប្រឈមយ៉ាងស្រួចស្រាលទៅនឹង វិបត្តិសុខភាពសាធារណៈដែលបណ្តាល មកពីការឆ្លងរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ក្តី ក៏ប៉ុន្តែតាមរយៈនៃកិច្ចខិតខំប្រឹង ប្រែងប្រកបដោយឆន្ទៈមុតស្រួច របស់កងកម្លាំងនគរបាលជាតិ បានធ្វើឲ្យបរិយាកាសសន្តិសុខសង្គមជារួម មានភាពល្អ ប្រសើរ ដោយបានការពារយ៉ាងរឹងមាំនូវខឿនសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី និងរក្សាបាននូវព្រំ ដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចតេជោ មានប្រសាសន៍ថា «ជាមួយគ្នានេះ កម្ពុជាបញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលា នូវឧក្រិដ្ឋក ម្មឆ្លងដែនគ្រប់ប្រភេទ ធានាបាននូវស្ថិរភាពសន្តិសុខផ្ទៃក្នុង រក្សាបានប្រក្រតីកម្ម នៃកិច្ចដំណើរការស្ថាប័នកំពូលៗ របស់ជាតិ និងជីវភាពសង្គម ព្រមទាំង ការពារប្រកបដោយសុវត្ថិភាព នូវគោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ វិនិយោគ និងទេសចរណ៍»។

សម្ដេចតេជោ បន្ថែមថា បណ្តាបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ បទល្មើសសេដ្ឋកិច្ច បទល្មើសបច្ចេកវិទ្យា ការនាំចូលចរាចរណ៍ឱសថ និងផលិតផលក្លែងក្លាយខូចគុណភាព សកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ជាដើម ត្រូវបានចាត់វិធានការបង្ក្រាបយ៉ាងសស្រាក់សម្រាំ និងទទួល បានលទ្ធផលគួរឲ្យកត់សម្គាល់៕

To Top