ព័ត៌មានជាតិ

វៀតណាម រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១១៧នាក់ គិតត្រឹមល្ងាចថ្ងៃច័ន្ទ

បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១១៧ ករណី នៅយប់ថ្ងៃច័ន្ទ ដោយក្នុងនោះ ការឆ្លងក្នុងសហគមន៍ចំនួន ១១៦ ករណី និងការនាំចូល ១ ករណី នៅក្នុងតំបន់ចំនួន ៧ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីថ្មីត្រូវបានកត់ត្រា នៅក្នុងទីក្រុងហាណូយ, នៅភាគខាងជើងនៃខេត្ត Bac Giang, ខេត្ត Bac Ninh, Phu Tho, Hung Yen និង Vinh Phuc និងទីក្រុង Da Nang ។

ក្នុងចំណោមករណីទាំងនេះមាន ៦១ ករណីនៅខេត្ត Bac Giang គឺទាក់ទងទៅនឹងការឆ្លង ជាចង្កោមនៅសួនឧទ្យានចំនួន ៣ គឺ Quang Chau, Van Trung, and Dinh Tram នៅស្រុកវៀតយ៉េន និង ៣៨ ករណីនៅ Bac Ninh កើតឡើងពីការទាក់ទងជាមួយអ្នកជំងឺមុន ២ នាក់។

អ្នកជំងឺថ្មី ៧ នាក់ដែលត្រូវបានបញ្ជាក់នៅទីក្រុងដាណាង ទាក់ទងនឹងករណីដែលមានស្រាប់ ហើយកំពុងស្ថិតក្នុងការដាច់។ ករណីថ្មីទាំង ៥ របស់ទីក្រុងហាណូយគឺ ទាក់ទងទៅនឹងអ្នកជំងឺ និងការផ្ទុះឡើងនៅពេលមុន ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top