ព័ត៌មានជាតិ

អូស្រ្តាលី គាំទ្រកម្ពុជា ក្នុងការស្វែងរកទឹកស្អាត​​ ប្រកបដោយនិរន្តរភាព សម្រាប់ទាំងអស់គ្នា

ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់លទ្ធភាព ទទួលបានទឹកស្អាត និងមានសុវត្ថិភាព សម្រាប់ប្រជាជនកម្ពុជា ទាំងអស់ នៅឆ្នាំ២០២៥ ខាងមុខ ស្របតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា « នៅក្នុងការបោះពុម្ពផ្សាយចុងក្រោយ នៃទស្សនាវដ្តីរបស់ Australian Water Association ឯកអគ្គរាជទូត Kang ពន្យល់ពីរបៀបដែល អូស្ត្រាលីកំពុងគាំទ្រ រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់លទ្ធភាពទទួលបាន ទឹកស្អាតនិងមានសុវត្ថិភាព សម្រាប់ប្រជាជនកម្ពុជាទាំងអស់ នៅឆ្នាំ២០២៥ ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព»៕

To Top