ព័ត៌មានជាតិ

ប្តីប្រពន្ធ រងគ្រោះរលាកភ្លើងធ្ងន់ធ្ងរ ថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ សម្រាប់ការចំណាយ​ លើថ្លៃព្យាបាល

ភ្នំពេញ៖ ប្តីរបស់ស្ត្រី ដែលរងគ្រោះ ដោយសារផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យរលាកភ្លើងធ្ងន់ធ្ងរ ពេញខ្លួនប្រាណ កើតឡើងនៅក្នុងផ្ទះនៅក្រុងកោះរ៉ុង បានថ្លែងអំណរអរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានបញ្ជូនក្រុមការងារ សង្គ្រោះGTVC និងអូប័រពេទ្យល្បឿនលឿន ទៅជួយពួកគាត់នឹង ហើយថែមទាំងលោកឧកញ៉ា បានឧបត្ថមរាល់ការ​ចំណាយទាំងអស់ សម្រាប់ការព្យាបាលបន្ត នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ គឺលោកឧកញ៉ា ជាអ្នកធានាចេញថ្លៃព្យាបាលទាំងអស់ទៀត ដើម្បីឲ្យរួចផុត ពីគ្រោះភយ័មួយនេះ ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC​ និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកជនរងគ្រោះ ២នាក់ប្តីប្រពន្ធ រលាកភ្លើង ដោយសារអគ្គីភ័យ ផ្ទុះកំប៉ុងហ្គាស បញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជនរងគ្រោះជាប្រពន្ធមានឈ្មោះ វេង ស្រីរែន អាយុ៣៨ឆ្នាំ មុខរបរ កម្មករ បឹងហ្គាឡូ រងបួសឆេះពេញខ្លួនប្រាណ និងប្ដីមានឈ្មោះ សឿ វិត អាយុ ៤១ ឆ្នាំ មុខរបរ កម្មករបឹងហ្គាឡូ រងបួសឆេះជើង ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×