ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ឲ្យបើកដំណើរការផ្សារដ្ឋឡើងវិញ នៅទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ក្រោយផ្អាកអស់មួយរយៈពេល។

ជាមួយគ្នានេះសាលារាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យអនុវត្ត លើវិធាន១២ចំណុច សម្រាប់ផ្សាររដ្ឋ ដែលអនុញ្ញាតឲ្យបើកឡើងវិញ ។
ដោយឡែកផ្សារមិនរៀបរយទាំងអស់ ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូតិ៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចឹមផ្លូវ ជាដើម មិនត្រូវបានអនុញ្ញាត ឲ្យបើកដំណើរការឡើយ ។ ការមិនអនុញ្ញាត ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕





