Covid-19

ខេត្តព្រៃវែង មានស្លាប់ម្នាក់ដោយជំងឺកូវីដ១៩ និងរកឃើញអ្នកឆ្លងថ្មី ១០នាក់ទៀត

ភ្នំពេញ៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់បន្ថែមទៀត និងមានអ្នកស្លាប់ម្នាក់ ។

លោកអភិបាលខេត្ត ក៏បានមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក កាលពី១១ម៉ោងមុន លោក ជា សុមេធី បានបញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០នាក់ផ្សេងទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកកំពង់ត្របែក ចំនួន១នាក់ ស្រុកព្រះស្តេច ចំនួន២នាក់ ស្រុកកញ្ជ្រៀច ចំនួន២នាក់ ស្រុកពាមជរ ចំនួន២នាក់ និងស្រុកពារាំង ចំនួន៣នាក់ ស្ថិតក្នុងខេត្តព្រៃវែង។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកពួកគេនីមួយៗ ។ ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលដ្ឋ រស់នៅក្នុងខេត្តទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

To Top