Covid-19

កូវីដ១៩ ៖ អ្នកឆ្លងថ្មី ៤៦០នាក់ទៀត ជា៨២៤នាក់ និងស្លាប់ម្នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញ​អ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ចំនួន៤៦០នាក់ទៀត ជាសះស្បើយ​ចំនួន៨២៤នាក់ និងស្លាប់ម្នាក់។

ក្នុងចំណោមអ្នកឆ្លង​ ទាំង៤៦០នាក់ ជាករណីឆ្លងសហគមន៍ ៤៤៥នាក់ និងអ្នកដំណើរពីបរទេស ១៥ នាក់។

បើតាមការប្រកាស ក្រសួងគិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន២៤១៥៧នាក់ អ្នកជាសះស្បើយ ចំនួន១៦៥២៤នាក់ និងអ្នកស្លាប់១៦៥នាក់៕

To Top