Covid-19

រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ទៀត នៅខេត្តកំពង់ចាម

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបញ្ជាក់ថា ក្នុងនោះ ស្រុកកំពង់សៀម ២៥នាក់ ស្រុកព្រៃឈរ ១៦នាក់ ស្រុកជើងព្រៃ ២៩នាក់ ស្រុកបាធាយ ០៣នាក់ ស្រុកចំការលើ ០៤នាក់ ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកកោះសូទិន ០១នាក់ ស្រុកកងមាស ០១នាក់ ក្រុងកំពង់ចាម ០៣នាក់ និងខេត្តព្រះវិហារ ០១នាក់ (ជាកម្មការិនីរោងចក្រនៅស្រុកជើងព្រៃ)៕

To Top