ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្ស ប្រជាជនកម្ពុជា​ នាំយកថវិកា និងសម្ភារៈ មួយចំនួន ចុះជួយឃុំទួលទទឹង

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា​ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១​ បាននាំយកអំណោយ ជាថវិកា និងសម្ភារៈមួយចំនួន សម្រាប់ចុះជួយឃុំទួលទទឹង ស្រុកព្រៃនប់ ។

ក្នុងនោះ​អាជ្ញាធរឃុំទួលទទឹង បានថ្លែងអំណរអរគុណ​ ចំពោះលោកឧកញ៉ា​ និង លោកស្រី ហេង គីមជី តំណាងដោយលោក អ៊ឹង ហ៊ុយកៅ បាននាំយកអំណោយ​ សម្រាប់ចុះជួយឃុំទួលទទឹង សម្ភារៈរួមមាន៖
១. ជួយដល់សាលាឃុំទួលទទឹ​ង​ ​ចំនួន១លានរៀល សំរាប់ប្រើប្រាស់ នៅពេលជូនប្រពលរដ្ឋក្នុងឃុំ ត្រូវទៅយកសំណាក។

២. ជួយដល់កន្លែងយាមចត្តាឡីស័ក ៦កន្លែង ក្នុងមួយកន្លែង ទទួលបាន ទឹកសុទ្ធ១០កេស ទឹកក្រូច៥កេស ទឹកអាល់កុល២កាន បំពង់បាញ់អាល់កុល២ដប មីកំប៉ុង១កេស។៣.ជួយដល់គ្រួសារចត្តាឡីស័កចំនួន៦គ្រួសារ ក្នុងមួយគ្រួសារ​ ទទួលបាន អង្ករ៥០គីឡូ ត្រីខកំប៉ុង២ដុំ សាច់ក្រក៥គីឡូ ទឹកសុទ្ធ៥កេស ត្រីងៀត៥គីឡូ មី១កេសតូច។

ក្នុងនាមមេឃុំទួលទទឹង លោក ឯម សុគា តំណាងឱ្យអជ្ញាធរ ឃុំទួលទទឹង និងប្រជាពលរដ្ឋ ក្នុងឃុំទាំងអស់ សូមគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top