ព័ត៌មានជាតិ

វៀតណាម រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ជិត ១០០នាក់ នៅក្នុងសហគមន៍

បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ៩៥នាក់ នៅក្នុងតំបន់ចំនួន ៥ នៅយប់ថ្ងៃច័ន្ទ ដោយបានធ្វើឱ្យករណីឆ្លងថ្មីផ្ទុះឡើងដល់ ២.៣៤៨ នាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ គឺ ៤៤ករណី និង ៣១ ករណីត្រូវបានរាយការណ៍ នៅភាគខាងជើងនៃខេត្ត Bac Giang និងខេត្ត Bac Ninh រៀងៗខ្លួន។ ទីក្រុងហាណូយមាន១៣ករណី, ឡាងសឺន មាន ៦ករណី និងទីក្រុង ហូជីមិញ បានកត់ត្រា១ ករណី។

គ្រប់ករណីទាំងអស់នៅខេត្ត Bac Giang ត្រូវបានផ្សារភ្ជាប់ទៅនឹងសួនឧទ្យាន Quang Chau របស់ខេត្តហើយត្រូវបានរកឃើញ នៅតាមតំបន់ដាក់ឱ្យនៅដាច់ដោយឡែក ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top