ព័ត៌មានជាតិ

បិទបណ្ដោះអាសន្ន រោងចក្រមួយកន្លែង នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក្រោយមានបុគ្គលិក ឆ្លងកូវីដ១៩

ភ្នំពេញ៖ រដ្ឋបាល ខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានសេចក្តីជូនដំណឹង ស្តីពីការផ្អាក ជាបណ្តោះអាសន្ន ដំណើរការអាជីវកម្ម រោងចក្រ ស៊ីសម៉េដ ខេមបូឌា ហ៊ែលឃែរ ប្រូដាក់ មានទីតាំងស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល ៧ថ្ងៃបន្ថែមទៀត ។

To Top