កីឡា

រាជរដ្ឋាភិបាល ឲ្យក្រុមកីឡាជម្រើសជាតិ ហ្វឹកហាត់ឡើងវិញ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមកីឡាជម្រើសជាតិ បើកការហ្វឹកហាត់ ឡើងវិញ ក្រោយអាកខានមួយរយៈធំ ដោយសារការផ្ទុះជំងឺកូវីដ១៩ ប៉ុន្តែត្រូវគោរពវិធានការ សុខាភិបាល យ៉ាងម៉ឺងម៉ាត់បំផុត ។

រាជរដ្ឋាភិបាលអនុញ្ញាត ក្រោយទីស្ដីការគណៈរដ្ឋ ស្នើសុំជាគោលការណ៍ ដើម្បីហ្វឹកហាត់ប្រមូលផ្ដុំធនធាន មនុស្សមកបម្រើការងារ និងអភិវឌ្ឍសមត្ថភាព ធនធានកីឡា ជំនាញឆ្ពោះទៅ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ។

យោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល យល់ព្រមជាគោលការណ៍ ដូចជា អនុញ្ញាតឲ្យក្រុមកីឡាជម្រើសជាតិ បើកការហ្វឹកហាត់ឡើងវិញ ដោយត្រូវគោរពយ៉ាងម៉ឺង ម៉ាត់បំផុត ត្រូវបិទទ្វារទីលាន និងក្លឹបហ្វឹកហាត់ ហាមអ្នកក្រៅចេញ-ចូល ពិសេសអនុវត្តយ៉ាងម៉ឺងម៉ាត់វិធានការ ៣កុំ ៣ការពារ ទោះបីកីឡាករ កីឡាការិនី គ្រូបង្វឹក បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើករួចហើយក្ដី» ។

រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតប្រមូលផ្ដុំ ធនធានមនុស្សជំនាញកីឡា ក្នុងករណីពិសេសដូចជា គ្រូបង្វឹកក្រុមជម្រើសជាតិ ដែលជាមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវព្យួរការងារពីអង្គភាព មន្ទីរក្រសួង-ស្ថាប័ន ដើមរបស់ខ្លួន ដោយរក្សា ប្រាក់បៀវត្ស ដើម្បីបង្ហាត់ក្រុមជម្រើសជាតិ តាមតម្រូវការកម្មវិធីហ្វឹកហាត់ វិទ្យាសាស្ដ្រ កីឡា៨ម៉ោង ក្នុង១ថ្ងៃ រហូតដល់ចប់ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ៕

To Top