Covid-19

មិត្តចិន ថ្វាយអំណោយម៉ាសវេជ្ជសាស្រ្ត ២០ម៉ឺនបន្ទះ ដល់ព្រះមហាក្សត្រ​ និងសម្តេចម៉ែ

ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីប្រគល់និងទទួលម៉ាសវេជ្ជសាស្រ្តចំនួន ២០ម៉ឺនបន្ទះដែលជាអំណោយរបស់ភាគីចិន ថ្វាយចំពោះព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។

ក្នុងពិធីប្រគល់ និងទទួលនេះដែរលោក Wang Dexin ប្រធានផ្នែកនយោបាយនៃ ស្ថានទូតចិនប្រចាំកម្ពុជាក៏មានវត្តមាន ចូលរួមផងដែរ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top