ព័ត៌មានជាតិ

ក្រសួងអប់រំ បើកដំណើរ ការរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិកត្រូនិក សម្រាប់ជំនួយ ដល់សិស្ស

ភ្នំពេញ ៖ ដើម្បីជាជំនួយ ដល់ការសិក្សា របស់សិស្សានុសិស្ស ក្នុងអំឡុងពេល នៃផ្អាកការសិក្សា ជាបណ្តោះអាសន្ន ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឲ្យដំណើរការរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិកត្រូនិក សម្រាប់ជំនួយ ដល់សិស្សានុសិស្ស ។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនេះ ដើម្បីធានាបានថា សិស្សានុសិស្ស នៅតែអាចបន្តការសិក្សាបាន ក្រសួង បានលើកទឹកចិត្តឲ្យ លោកគ្រូ-អ្នភគ្រូ និងសិស្សានុសិស្សទាំងអស់ បន្តការសិក្សាពីចម្ងាយ និងតាមអេឡិចត្រូនិក ទៅតាមលទ្ធភាព ជាពិសេស ការទាញយកនូវធនធាន អប់រំឌីជីថល ដែលមានស្រាប់សម្រាប់ជាជំនួយ ដល់ការសិក្សា រួមមាន៖ សៀវភៅសិក្សាគោលអេឡិចត្រូនិក វីដេអូបង្រៀន គ្រប់កម្រិតភូមិសិក្សា និងសន្លឹកកិច្ចការមេរៀននីមួយៗ ៕

To Top