Covid-19

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន ជំងឺកូវី-១៩ ថ្មី៥នាក់ និងជាសះស្បើយ ៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៥នាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងជាសះស្បើយ ចំនួន៤នាក់ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់ មានរាយនាមខាងក្រោម៖
១- ឈ្មោះ ដឿង ឡាយ ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ស៊ត់ លឺត ភេទស្រី អាយុ២០ឆ្នាំ អាសយដ្ឋាននៅភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ អ៊ម រីត ភេទស្រី អាយុ១៥ឆ្នាំ អាសយដ្ឋាននៅភូមិទ័ពសៀម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ ធៀង ឡាដាំង ភេទប្រុស អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាអ្នកបើកបរដឹកអ្នកវិជ្ជមានទាំង៣ខាងលើ មកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៥- ឈ្មោះ លឿម ចិន ភេទស្រី អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិឬស្សីលក ឃុំឬស្សីលក ស្រុកជីក្រែង បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖
១- ឈ្មោះ ក្រៀល ហឿត ភេទប្រុស អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិក្រសាំង សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ស្រី សារ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ អាសយដ្ឋាននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ ដឹង ចាន់ណាត ភេទប្រុស អាយុ២១ឆ្នាំ អាសយដ្ឋាននៅភូមិទី១ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ ផល រតនៈ ភេទប្រុស អាយុ២៣ឆ្នាំ អាសយដ្ឋាននៅគោកវាល ឃុំរើល ស្រុកពួក ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៣នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៥៦នាក់ ស្លាប់២នាក់ និង៤៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

To Top
×