ព័ត៌មានជាតិ

វៀតណាម ធ្វើតេស្តលើប្រជាជន ៥ម៉ឺននាក់ ដែលរស់នៅ ជុំវិញស្នាក់ការបេសកកម្ម គ្រីស្ទសាសនា ក្រោយរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន ២៥នាក់

បរទេស៖ អាជ្ញាធរទីក្រុង ហូជីមិញ របស់ប្រទេសវៀតណាម បានប្រមូលសំណាកពីមនុស្សចំនួន ៥០ ០០០ នាក់ ដែលរស់នៅជុំវិញ ទីស្នាក់ការកណ្តាលនៃបេសកកម្ម គ្រីស្ទសាសនានៅក្នុងស្រុក Go Vap បន្ទាប់ពីការធ្វើតេស្តរកឃើញ អ្នកឆ្លងវីរុសចំនួន ២៥ នាក់។ ប្រជាជន ២៥ នាក់នោះ រស់នៅសង្កាត់ទី ១៥ នៃស្រុក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ការធ្វើតេស្តប្រមូលសំណាកដែលមានរយៈពេលខ្លី ដែលវាត្រូវចំណាយពេលដើម្បីធ្វើតេស្តទៅលើមនុស្សជាច្រើនដែលពាក់ព័ន្ធ នឹងការប្រមូលសំណាកពីពួកគេមួយចំនួនក្នុងករណីនេះ ហើយក្នុងនោះ គឺប្រមូលសំណាក ៥ករណី ហើយដឹកនាំការធ្វើតេស្តទៅលើមនុស្សម្នាក់។ ប្រសិនបើឧបករណ៍តេស្តរហ័សណាមួយ ធ្វើតេស្តរកឃើញវិជ្ជមាន បន្ទាប់មកសំណាកដែលយកពីអ្នកនីមួយៗ គឺនឹងត្រូវបានធ្វើតេស្ត។

ការធ្វើតេស្តនេះ បានកើតឡើងបន្ទាប់ពីការលេចចេញនូវការ ឆ្លងវីរុសជាចង្កោមថ្មីមួយនៅឯ Revival Ekklesia Mission ដែលមានសមាជិក ៣៤ នាក់ និង ២៤ នាក់ផ្សេងទៀតបានទាក់ទងជាមួយពួកគេដែលត្រូវបាន គេរកឃើញថាបានឆ្លងមេរោគ។

បន្ទាប់ពីការធ្វើតេស្តដោយប្រមូលសំណាក មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺទីក្រុង (HCDC) កាលពីថ្ងៃសៅរ៍ បានពង្រីកការធ្វើតេស្តដើម្បីប្រមូលសំណាក ទៅលើមនុស្សចំនួន ៥ ម៉ឺន៕ ប្រែសម្រួលៈ ណៃ តុលា

To Top