ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកឆ្លងជំងឺកូវីដ ម្នាក់ជាអ្នកដំណើរមកពីភ្នំពេញ និងជាសះស្បើយ៥នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការកឃើញអ្នកវិជ្ជមាន ជំងឺកូវី-១៩ ថ្មី ចំនួន១នាក់ និងមានករណីជាសះស្បើយ​ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ មានឈ្មោះ សន បញ្ញា ភេទស្រី អាយុ២៦ឆ្នាំ អាសយដ្ឋាននៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប បានធ្វើដំណើរមកពីរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ តាមរយៈរថយន្តឈ្នួល ដោយមានអ្នករួមដំណើរជាមួយចំនួន០៩នាក់ ដូចមានក្នុងបញ្ជីរាយនាមភ្ជាប់ជាមួយ។

ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៥នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មានដូចខាងក្រោម៖
១- ឈ្មោះ ចេង គិមនូវ ភេទស្រី អាយុ៤០ឆ្នាំ អាសយដ្ឋាននៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។
២- ឈ្មោះ សែម លក្ខ ភេទស្រី អាយុ២៩ឆ្នាំ អាសយដ្ឋាននៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ លី លាងស្រ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ អាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ ណាវ សុខ ភេទស្រី អាយុ៤៥ឆ្នាំ អាសយដ្ឋាននៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។
៥- ឈ្មោះ អិ សារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ អាសយដ្ឋាននៅភូមិគោកដឿ ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១១៩នាក់ បានព្យាបាលជាសះ-ស្បើយចំនួន៦៦នាក់ ស្លាប់២នាក់ និង៥១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

To Top