ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ ទីក្រុងភ្នំពេញ ជាកន្លែងចាក់វ៉ាក់សាំង ជូនពលរដ្ឋបានច្រើន ជាឱកាសសម្រាប់ការរៀបចំ កិច្ចប្រជុំជាអន្តរជាតិផ្សេងៗ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ទីក្រុងភ្នំពេញបានក្លាយជារាជធានីមួយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋបានច្រើន ជាឱកាសសម្រាប់ការរៀបចំកិច្ច ប្រជុំជាអន្តរជាតិផ្សេងៗ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពេលបន្តបន្ទាប់ខាងនេះ ។នេះបើយោងតាមករចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។

នៅក្នុងឱកាស នៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ ថ្នាក់ដឹកនាំក្រសួងព័ត៌មាននា ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន មានប្រសាសន៏លើកឡើង ពីការត្រៀមរបស់ក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំ កិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបASEMលើកទី១៣ ដែលគ្រោង ធ្វើឡើងនៅថ្ងៃទី២៥ និង ២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។

លោក រដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ការដែលជួបប្រជុំប្រចាំសប្តាហ៏នេះឡើងវិញ ដោយសារថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងព័ត៌មាន បានចាក់វ៉ាកសាំង បង្ការជំងឺកូវីដ-១៩ បានគ្រប់គ្នារួចហើយ ក៏ប៉ុន្តែយើងទាំង អស់គ្នានៅប្រកាន់ ភ្ជាប់តាមវិធានការណ៏ និងការណែនាំ របស់ក្រសួង សុខាភិបាល និងប្រមុខ រាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ ។

តាមរយៈនេះ លោក ខៀវ កាញារីទ្ធ បានធ្វើការណែនាំ ផ្តល់ជាមតិយោបល់ មួយចំនួនដល់បណ្តា អគ្គនាយកដ្ឋាន ដែលមានបញ្ហាប្រឈមទាក់ទង ការផ្សព្វផ្សាយ និងការ ផលិតកម្មវិធី ក្នុងការធ្វើយ៉ាងណា ជ្រើសរើសទៅតាមបរិបទថ្មី នៃការបំពេញការងារ និងការ រស់នៅថ្មី ក្នុងដំណាក់ការឆ្លងរីករាលដាល ជំងឺកូវីដ ១៩ ៕

To Top