ព័ត៌មានជាតិ

ពីថ្ងៃ២-៨ មិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ហើយលើផ្ទៃសមុទ្រ ខ្យល់បក់ខ្លាំងរលកខ្ពស់ៗ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសថា ចាប់ពីថ្ងៃស្អែកដល់ថ្ងៃ៨ មិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ហើយលើផ្ទៃសមុទ្រវិញ នឹងមានភ្លៀងលាយខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ស្ថានភាពបែបនេះក្រសួង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្របង្កើនការ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ៕

To Top
×