ព័ត៌មានជាតិ

ប្រធានរដ្ឋសភាខ្មែរ អំពាវនាវឲ្យ ឪពុក-ម្តាយ បន្តយកចិត្តទុកដាក់ លើកុមារមួយកម្រិត ថែមទៀត

ភ្នំពេញ ៖ ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវឲ្យ ឪពុក-ម្តាយ ឬអាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ មើលថែទាំកុមារ ឲ្យខ្លាំងក្លាមួយកម្រិតថែមទៀត ព្រោះពេលនេះពួកគេងាយ នឹងប្រឈមបញ្ហាផ្សេងៗ ទាំងផ្លូវកាយនិងផ្លូវចិត្ត ។

សម្តេចបន្តថា ការយកចិត្តទុកដាក់ថែទាំ និងវិនិយោគលើកុមារ នាថ្ងៃនេះ ដើម្បីអនាគតសង្គម និងប្រទេសជាតិនាពេលអនាគត។

ការអំពាវនាវ របស់សម្តេចប្រធានរដ្ឋសភានេះ ក្នុងឱកាសសម្តេចអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា ក្នុងខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ។

សូមបញ្ជាក់ថា កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ អនុសញ្ញាស្តីពីកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ ពិសេសការលើកកម្ពស់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពកុមារ ព្រមទាំងបានខិតខំទប់ស្កាត់ប្រយុទ្ធប្រឆាំងរាល់អំពើហិង្សា ការរំលោភបំពានគ្រប់រូបភាព និងការជួញដូរពលកម្មក្នុងគ្រប់ទម្រង់មកលើកុមារ៕

To Top