ព័ត៌មានជាតិ

CDC អនុម័ត គម្រោង វិនិយោគថ្មី២ មានទុន៨៥.៥ លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោង វិនិយោគថ្មីៗ ចំនួន២កន្លែងទៀត ដែលទុនវិនិយោគ ប្រមាណជា ៨៥.៥លានដុល្លារ និងអាចបង្កើតការងារ ជូនប្រជាពលរដ្ឋ ជាច្រើនកន្លែង ផងដែរ ។

តាមរយៈគេហទំព័ហ្វេសប៊ុក នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD: គម្រោងបង្កើត រោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើត ការងារបានចំនួន ៥០០កន្លែង។

និងទី២-ក្រុមហ៊ុន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្ម សណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៦៧៨កន្លែង៕

To Top