ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានរ ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣១នាក់ ក្នុងនោះស្រុកកងមាស ០១នាក់ ស្រុកស្រីសន្ធរ ០១នាក់ ស្រុកបាធាយ ០៧នាក់ ស្រុកកំពង់សៀម ០៥នាក់ ស្រុកជើងព្រៃ ១៦នាក់ មកពីរាជធានីភ្នំពេញ ចំនួន ០១នាក់ និងករណីជាសះស្បើយចំនួន ៦០នាក់ ក្នុងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
