នយោបាយ

អនុរដ្ឋមន្រ្តី ការបរទេសអាមេរិក ជួប លោក កឹម សុខា

ភ្នំពេញ ៖ លោកស្រី Wendy R. Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២១ បានជួបពិភាក្សារការងារ ជាមួយ លោក កឹម សុខា អតីតមេគណបក្សប្រឆាំង។

តាមរយៈហ្វេសប៊ុក នាថ្ងៃទី១ មិថុនា នេះ លោក កឹម សុខា បានបញ្ជាក់ថា «សូមស្វាគមន៍ និងសូមអរគុណ ចំពោះលោកជំទាវ Wendy R. Shermanអនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក និងគណប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនៈកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានចំណាយពេល ជួបពិភាក្សាការងារ ជាមួយខ្ញុំផ្ទាល់ យ៉ាងរាក់ទាក់ និងមានសារៈសំខាន់»។

សូមជម្រាបថា អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman បានអញ្ជេីញមកកម្ពុជា នាថ្ងៃទី១ មិថុនា។ ក្នុងដំណើរទស្សនកិច្ច រយៈពេលខ្លីនេះ លោកស្រី ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រោយបញ្ចប់ទស្សនកិច្ច នៅកម្ពុជារួច អនុរដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិករូបនេះ បន្តការហោះហើរ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីបំពេញទស្សនកិច្ច នៅថៃនាថ្ងៃស្អែក នេះផងដែរ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top