Covid-19

ក្រសួងយុត្តិធម៌ថៃ ស្នើចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ នៅពន្ធនាគារ

បរទេស៖ លេខាធិការអចិន្រ្តៃយ៍លោក Wisit Wisitsora-at បាននិយាយនៅថ្ងៃអង្គារថា ក្រសួងយុត្តិធម៌បានដាក់សំណើ ទៅក្រសួងសុខាភិបាលសាធារណៈរបស់ថៃ សម្រាប់ការត្រៀមបម្រុងទុកវ៉ាក់សាំង ចាក់ជូនមន្ត្រីពន្ធនាគារ និងអ្នកទោសនៅតាមមណ្ឌលកែប្រែចំនួន ១៤៣ កន្លែងនៅទូទាំងប្រទេស ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងពន្ធនាគារ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Wisit Wisitsora-at បានបញ្ជាក់ថា សំណើនេះត្រូវបានផ្ញើទៅលោកវេជ្ជបណ្ឌិត Kiatiphum Wongrachit, លេខាអចិន្រ្តៃយ៍ផ្នែកសុខភាពសាធារណៈ។

លោក Wisit បាននិយាយថា ឆ្មាំគុក ប្រហែល ១០,០០០ នាក់នឹងត្រូវបានចាក់មុនគេ បន្ទាប់មកគឺអ្នកជាប់ឃុំដែលត្រូវបានចាត់ថា ជាអ្នកដែលមានភាពផុយស្រួយ ឬជាអ្នកមានជំងឺរ៉ាំរ៉ៃ ដើម្បីការពារការស្លាប់ ក្នុងករណីដែលពួកគេឆ្លង។

ផ្ទាំងពាណិជ្ជកម្ម

លោក Wisit បញ្ជាក់ថា ការចាក់វ៉ាក់សាំងបានចាប់ផ្តើម នៅពន្ធនាគារមួយចំនួន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×