ព័ត៌មានជាតិ

ក្រុមអង្គការ សង្គមស៊ីវិល ជួបអនុរដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក

ភ្នំពេញ ៖ តំណាងក្រុមអង្គការ សង្គមស៊ីវិល៥រូប ក្នុងនោះ មានទាំង លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវ គោលនយោបាយបានជួបពិភាក្សា ការងារមួយចំនួនជាមួយលោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក ។

ឆ្លៀតឱកាសជួបក្រុមអង្គការសង្គម ស៊ីវិលនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងពេលលោកស្រី Wendy Sherman បំពេញទស្សនកិច្ចនៅកម្ពុជា។

បើតាមលោក អ៊ូ វីរៈបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២ មិថុនា លោកមិនបានបញ្ជាក់លំអិតនៃជំនួបនោះទេ ហើយនៅពេលសួរថា តើលោកស្រី Wendy Sherman បានសន្យាជួយដោះស្រាយបញ្ហាអ្វីខ្លះរបស់អង្គការដែលជួបប្រទះទេ លោកថា នេះជារឿងសំងាត់មិនអាចប្រាប់ទេ។

តែបើតាមហ្វេសប៊ុកលោក អ៊ូ វីរៈ លោកថា ក្នុងជំនួបនោះបានលើកពីប្រធានបទសំខាន់គឺសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន ការបញ្ចេញមតិ និងប្រជាធិបតេយ្យ។ ក្រៅពីនោះក៏បានលើកឡើងពីករណីសកម្មជន រួមទាំងលោក រ៉ុង ឈុនកំពុងជួបពន្ធនាគារផងដែរ ៕

To Top
×