ព័ត៌មានជាតិ

រកឃើញ មន្ត្រីសន្តិសុខ របស់ស្ថានទូត អាមេរិកម្នាក់ ឆ្លងកូវីដ១៩

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងពីការ រកឃើញមន្ត្រីសន្តិសុខ របស់ស្ថានទូត អាមេរិកម្នាក់ ឆ្លងជំងឺកូវីដ១៩ ។

យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី៤ មិថុនានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «មន្ត្រីសន្តិសុខ របស់ស្ថានទូតអាមេរិក ម្នាក់ វិជ្ជមានកូវីដ១៩! គាត់បានចាក់វ៉ាក់សាំង Pfizer ដូសទី២ រួចរាល់បានជាង ២ សប្ដាហ៍!» ។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ៣៣០៧៥នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ២៥៥៤៤នាក់ និងអ្នកស្លាប់ចំនួន ២៤២នាក់ ៕

To Top