ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ចេញអូប័រល្បឿនលឿន ទៅដឹកស្ត្រីម្នាក់ដែលសន្លប់ ត្រូវការសង្គ្រោះបន្ទាន់ ពីកោះរ៉ុង មកមន្ទីរពេទ្យបង្អែក

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC និងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះ នៅកោះរ៉ុង មានអាការៈសន្លប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនរងគ្រោះមានឈ្មោះ សឹង ដាណា អាយុ២៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន បានដឹកជនរងគ្រោះមកកាន់ ខេត្តព្រះសីហនុដោយសុវត្ថិភាព នឹងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top