ភ្នំពេញ៖ ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាស ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី៦៣១នាក់ទៀត ខណៈមានករណីជាសះស្បើយ ១០៦៩នាក់ និងស្លាប់ ១១នាក់។
ក្នុងនោះ ករណីឆ្លងសហគមន៍ ៦១៦នាក់និង អ្នកដំណើរពីបរទេស ១៥ នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមាន អ្នកឆ្លងសរុប= 34,244 នាក់ អ្នកជាសះស្បើយ= 27,147 នាក់ អ្នកស្លាប់= 263 នាក់៕